khmer eng
  • ឯកឧត្តម ម៉ុម ជឹមហ៊ុយ នាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ជូនប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩ ដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យប៊ុន រ៉ានី ហ៊ុនសែន វត្តភ្នំ ចំនួន៦៩នាក់ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃមួយចំនួន។អំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ដែលបានឧបត្ថម្ភជូនប្រជាពលរដ្ឋជាប់ពាក់ព័ន្ធនឹងជំងឺឆ្លងកូវីដ-១៩ចំនួន ៦៩នាក់ ក្នុងម្នាក់ៗទទួលបាន៖ មី០១កេស ត្រីខកំប៉ុង ១២កំប៉ុង ទឹកដោះគោកំប៉ុង ២កំប៉ុង ទឹកផ្លែឈើ ២ដប អូវ៉ាន់ទីន ១កញ្ចប់ ស្ករស ១គីឡូក្រាម ទឹកត្រី ១ដប ទឹកស៊ីអ៊ីវ ១ដប នំ ១ប្រអប់ សាប៊ូកក់សក់ ១ដប សាប៊ូលាងដៃ ១ដប សាប៊ូម្សៅ ១កញ្ចប់ ម៉ាស ១ប្រអប់ ច្រាស និងថ្នាំដុសធ្មេញ ១ដើម ១ប្រអប់ ក្រដាសអនាម័យដុំ ១ប្រអប់ ក្រដាសអនាម័យដុំ ២ដុំ ធុងជ័រធំ ១ធុង និងថវិកាចំនួន ១០ម៉ឺនរៀល។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តរតនគិរី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ រៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងស្រុកបាភ្នំ
    thumbnail
     
    ក្រុមសមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ បានបន្តអញ្ជើញចូលរួមកិច្ច ប្រជុំគណៈកម្មការកិច្ចការសភាAPF និងបានធ្វើបទអន្តរាគមន៍ស្តីពី ជំរឿនក្រមសីលធម៌ សមាជិកសភានៅក្នុងសភាហ្រ្វង់កូហ្វូន
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា